មមី | Khmer Online News
Building #37Eo-E5, St.282, Sangkat Beoung Kengkong I, Khan Chamcamon, Phnom penh , CAMBODIA. | ការិយាល័យពត៌មានទូទៅ (+855)93 789 499 | Email, info@khmeronlinenews.com

មមី

មមី

ឆ្នាំមមី

អាចពោលបានថាជារាសីឆ្នាំមួយដែល ប្រឈមនឹងសម្ពាធជាច្រើនខ្លាំងជាងគេ បង្អស់ក្នុងចំណោម រាសីឆ្នាំទាំង12 ព្រោះក្នុងនោះមានការ ប្រែប្រួលជាច្រើន តែក៏មិនមែនមានន័យថា មានលទ្ធផលធ្ងន់ធ្ងរទាំងអស់នោះ ដែរ កត្តាសំខាន់ចង់មានន័យថា ទទួលការងារច្រើនហត់នឿយច្រើន តែទទួលបានផលតប ស្នងមកវិញខ្លះ ។

ការងារ : អ្នកដែលធ្វើការងារច្រើននឹងទទួលបានផលមកតាមនោះ ក៏ប៉ុន្តែសម្រាប់អ្នកមានអាជីព ឯករាជ្យវិញមានធុរៈត្រូវរត់ទំនាក់ទំនងទៅកន្លែងផ្សេងៗ កាន់តែច្រើន ដោយឡែកអ្នកមានអាជីពជា សិល្បៈនឹងកាន់តែល្បីសុសសាយកេរ្តិ៍ឈ្មោះថែមទៀត ។ ផ្ទុយទៅវិញអ្នកមានអាជីពស៊ីឈ្នួលគេតោង មានការប្រុងប្រយ័ត្ន ព្រោះរងនឹងការងារច្រើន តែទទួលបានផលកម្រៃមិនសមចិត្ត ។ រីឯបុគ្គលិកស៊ីប្រាក់ ខែវិញការងារចេះតែកើន តែប្រាក់ដំឡើងគ្មានរហូតដល់ពេលខ្លះត្រូវធ្វើការងារច្រើន ហួសហេតុ ។ ខុស ប្លែកគេតែជីវករដែលអាចទទួលបានអតិថិជនកាន់តែច្រើន ហើយចំណូលវិញក៏គិតទៅតាមនោះដែរ ។

លុយកាក់ : ជាចំណុចដែលគួរបង្កើនការប្រុងប្រយ័ត្ន និងឧស្សាហ៍ដាស់ស្មារតីខ្លួនឯងគឺមិនគួរលូក ដៃទៅដោះស្រាយបញ្ហា ឬចេញមុខទទួលខុសត្រូវរឿងលុយកាក់ឲអ្នកដទៃដូចជាការធានាឲគេខ្ចីប្រាក់ ឬអ្វីៗដទៃទៀតសុទ្ធតែគ្មានលទ្ធផលល្អទាំងអស់ ។ ឆ្នាំនេះបើមានគេមកពឹងពាក់លុយកាក់ក្នុងចំនួនតិច តួចបើអាចធ្វើទៅបានគឺឲដាច់តែម្តងមិនបាច់ខ្ចី ព្រោះមិនសង្ឈឹមថាបានមកវិញនោះឡើយ ។ ពោលឲខ្លី ឆ្នាំនេះ រឿងលុយកាក់ត្រូវប្រយ័ត្នប្រយែងជាងរឿងអ្វីៗទាំងអស់ ។

ស្នេហា : ឆ្នាំនេះប្រសិនបើមិនអាចនឹកនាបានកាន់តែប្រសើរ តែបើបានជួបនឹងមនុស្សពេញចិត្តគួរ ចំណាយពេលវេលាពិសោធន៍ឲបានវែង កុំតក់ក្រហល់ក្រែងលោថ្ងៃក្រោយដើរខុសផ្លូវនាំឲមានវិបត្តិអស់ មួយជីវិត ។ ឆ្នាំនេះបើពោលជារួមគួរចៀសវាងប្រភេទស្នេហាលួចលាក់បិទបាំង ព្រោះស្នេហាប្រភេទនេះ នឹងចៀសមិនផុតពីផលអាក្រក់នោះឡើយ ព្រោះកត្តាសំខាន់ស្នេហាមនុស្សឆ្នាំមមី ក្នុងឆ្នាំនេះភាគច្រើន រងការបដិសេធពីអ្នកគ្រប់គ្រង ។

សុខភាព : ជាចំណុចដែលត្រូវដាស់តឿនផងដែរ ព្រោះឆ្នាំនេះនឹងមានរោគាជាច្រើនចូលមក យាយីសុខភាពរាងកាយ ។ ដូច្នេះទង្វើដែលត្រូវចៀសវាងគួរតែចៀសឲឆ្ងាយ ហើយយកចិត្តទុកដាក់លើ ការថែទាំសុខភាពទាំងចំណីអាហារ ការហាត់ប្រាណ ចូលដេកឲបានពីក្បាលព្រលប់ កុំធ្វើការងារធ្ងន់ ពេក ឬធ្វើដំណើរច្រើនពេកជាដើម ។រោគាក្នុងឆ្នាំនេះមានរោគគ្នុងពោះ ក្រពះ ពោះវៀនដែលត្រូវ ប្រយ័ត្ន។

លេខនាំសំណាង : លេខនាំសំណាងសម្រាប់ឆ្នាំនេះគឺ 8,2,4,9,0 ។

ពណ៌នាំសំណាង : ពណ៌នាំសំណាងឆ្នាំមមីមានច្រើនជាងគេគឺពណ៌ស្ករ បៃតង និងផ្ទៃមេឃ ៕