ក្នុងឪកាសឆ្នាំថ្មី ឆ្នាំម្សាញ់ គួរជ្រើសរើសគ្រាប់ត្បូងបែបណាទើបលើករាសី | Khmer Online News
Building #37Eo-E5, St.282, Sangkat Beoung Kengkong I, Khan Chamcamon, Phnom penh , CAMBODIA. | ការិយាល័យពត៌មានទូទៅ (+855)93 789 499 | Email, info@khmeronlinenews.com

ក្នុងឪកាសឆ្នាំថ្មី ឆ្នាំម្សាញ់ គួរជ្រើសរើសគ្រាប់ត្បូងបែបណាទើបលើករាសី

ក្នុងឪកាសឆ្នាំថ្មី ឆ្នាំម្សាញ់ គួរជ្រើសរើសគ្រាប់ត្បូងបែបណាទើបលើករាសី

Thursday/11/04/ 2013 time 10:51 am

 

 

 

-ឆ្នាំជូត

ត្បូងដែលជួយអ្នកនាំមកនូវលាភសំណាង និងបានសេចក្តីសុខពេញមួយឆ្នាំនោះ គឺត្បូង មរកត ត្បូងបរប៉ៃលិន និងពេជ្រ ។

 

-ឆ្នាំឆ្លូវ

ដើម្បីឲមានសំណាងល្អ និងបានសេចក្តីសុខពេញមួយឆ្នាំនោះ មនុស្សឆ្នាំឆ្លូវគួរជ្រើសរើសត្បូង ប្រភេទ គជ់ គ្រីន ធូម៉ាលីន ត្បូងពណ៌ផ្ទៃមេឃ ។

 

-ឆ្នាំខាល

ដើម្បីរិសីមង្គលនៅក្នុងឆាកជីវិត និងមានភាពស្រស់ស្រាយគ្មានឧបសគ្គគ្រោះកាចមកយាយីនោះ មនុស្សកើតឆ្នាំខាល គួរប្រើប្រាស់ត្បូងដែលមានពណ៌ខ្មៅ ឬក៏គជ់ខ្យង ។

 

-ឆ្នាំថោះ

ដើម្បីឲឆ្នាំថ្មីបានសប្បាយរីករាយនៅក្នុងចិត្តជួបតែរឿងល្អៗហូរចូលមិនដាច់ និងមានមនុស្សនាំ លាភមកឲនោះ មនុស្សឆ្នាំថោះ គួរជ្រើសរើសត្បូងពេជ្រដែលមានពណ៌ខៀវចាស់ ។

 

-ឆ្នាំរោង

គួរជ្រើសរើសត្បូងដោយភាពប្រយ័ត្នប្រយែង ព្រោះប្រសិនបើមានការធ្វេសប្រហែសអាចនឹងនាំ មកនូវសំណាងអាក្រក់ជាប់មិនដាច់ក្នុងឆ្នាំថ្មី ។ដូច្នេះមនុស្សឆ្នាំរោងគួរជ្រើសរើសត្បូងដែលពណ៌ខៀវខ្ចី ។

 

-ឆ្នាំម្សាញ់

ដោយសារឆ្នាំនេះដែលត្រូវជាន់នឹងឆ្នាំកំណើតរបស់ខ្លួនឯង មនុស្សឆ្នាំម្សាញ់ក៏ត្រូវមានការប្រុង ប្រយ័ត្នក្នុងការជ្រើសរើសត្បូងដែលមានពណ៌ក្រហម ។

 

-ឆ្នាំមមី

ប្រសិនបើមនុស្សឆ្នាំមមីចង់បានលាភសក្ការៈ ខណៈពេលទៅទីកន្លែងណា គ្រប់ទិសទីនោះ ជា ពិសេសគឺទទួលបានសេចក្តីសុខសប្បាយនៅក្នុងជីវិត មនុស្សឆ្នាំមមីគួរជ្រើសរើសត្បូងដែលមានពណ៌ផ្ទៃមេឃ ។

 

-ឆ្នាំមមែ

ប្រសិនបើមនុស្សឆ្នាំមមែប្រាថ្នាចង់បានសំណាងល្អក្នុងឆ្នាំថ្មី គេចផុតពីគ្រោះកាចចង្រៃឧបទ្រព រោគាផងទាំងឡាយនោះ មនុស្សឆ្នាំនេះគួរតែជ្រើសរើសប្រើគ្រឿងអលង្ការដែលមានដាំទៅដោយត្បូង ទទឹម ។

 

-ឆ្នាំវក

ចំណែកមនុស្សឆ្នាំវកវិញ ដើម្បីឲការងារ និងមុខរបររកស៊ី ជាពិសេសគ្រួសារមានសុភមង្គលក្សេម ក្សាន្តជាមួយគ្នាគួរជ្រើសរើសប្រើត្បូងដែលមានពណ៌ផ្ទៃមេឃ ។

 

-ឆ្នាំរកា

ដើម្បីឲឆ្នាំថ្មីមានរឿងសប្បាយចិត្តហូរចូលមិនដាច់នោះ មនុស្សឆ្នាំរកាគួរតែជ្រើសរើសប្រើប្រាស់ គ្រឿងអលង្ការដែលមានដាំលម្អទៅដោយត្បូងពណ៌លឿង ឬពណ៌ស ។

 

-ឆ្នាំច

ចំណែកមនុស្សឆ្នាំច វិញក្នុងឆ្នាំថ្មីនេះ ប្រសិនបើចង់ឲជីវិតរបស់ខ្លួនឯងបានសុខកាយសប្បាយចិត្ត គ្មានរោគាព្យាធិបៀតបៀន និងទទួលបានសំណាងល្អជាប់មិនដាច់នោះ គួរជ្រើសរើសគ្រឿងអលង្ការ ដែលដាំលម្អទៅដោយត្បូងប៉ៃលិន ។

 

-ឆ្នាំកុរ

មនុស្សឆ្នាំកុរ ប្រសិនបើចង់ឲជីវិតសុខសាន្តគេចផុតពីរឿងរកាំរកូសទាំងក្នុងសង្គមការងារ មុខរបរ រកស៊ី និងក្នុងរង្វង់គ្រួសារ គួរជ្រើសរើសប្រើគ្រឿងអលង្ការដែលលម្អទៅដោយថ្លើមថ្ម ៕

 

រៀបចំដោយចាន់ឌី
By : khmeronlinenews